ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីបុកជាមួយរថយន្តនីសាន់ពេញទំហឹង

កំពង់ស្ពឺ: កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២ និង ២៨នាទី លើផ្លូវជាតិ៤ ស្ថិតភូមិតាឡាត់ថ្មី ឃុំអូរ ភ្នំស្រួច កំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក វេវS ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ង៉ែត សៅរី ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ខេត្តកំពង់ស្ពឺ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើឆ្លងផ្លូវជាតិលេខ៤ពីទៅជើង ស្របគ្នានោះក៏មានរថយន្តម៉ាក នីសាន់ ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ
kPS-0137 ទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ ចាន់ ផានី ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបុកជាមួយម៉ូតូខាងលើ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់