ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! ផ្ទុះហិង្សាខ្មែរចិន ចុងក្រោយជាប់ខ្នោះ

ឧត្ត​រមានជ័យៈ កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ មានកើតហិង្សាដោយចេតនាមួយ បង្កឡើងដោយឈ្មោះគុណ សុខហេង ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ បានវាយទៅលើជនរងគ្រោះឈ្មោះ វ៉ាង ស៊ីបូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក ក្រុមហ៊ុនអូរស្មាច់រីស៊ត ដោយខ្សែក្រវ៉ាត់ចំនួនពីរដង ចំកំភួនដៃខាងឆ្វេងមួយ និងកណ្តាលក្បាលមួយទៀត បណ្តាលឲ្យបែកក្បាលចេញឈាមដេរចំនួនប្រាំថ្នេរ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីនេះដែរ គឺកើតទ្បើងដោយទំនាស់ពាក្យសម្ដីដាក់គ្នា ប្រហែលជា៣០នាទី ទើបកម្លាំងប៉ុស្តិ៍បានស្រាជ្រាវ និងឃាត់ខ្លួនបានជនបង្កខាងលើ នាំមកប៉ុស្តិ៍ដើម្បីសាកសួរ និងបញ្ជូនបន្តទៅកាន់កម្លាំងជំនាញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់