ពោធិ៍សាត់ៈ បុរសម្នាក់ អង្គុយផឹកស៊ីជាមួយមិត្តភក្តិ២នាក់ទៀត លុះផឹកស្រវឹងស្រាប់តែទាស់ពាក្យសម្តីគ្នា ឈានដល់ការទាញកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចជនដៃដល់ដាក់មេប៉្រូចបាត់។
ករណីនេះកើតឡើងនៅវេលាម៉ោង៩ និង៣០យប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចទំនប់ទី៣ ក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ ភួង ភេន ហៅខេន ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក សុខុម ហៅង៉ែត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជនសង្ស័យចាក់ចំដោះខាងឆ្វេងរបួសធ្ងន់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
មតិយោបល់