កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍មកថា លោកបានមកដល់ប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ មុនពេលកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃអង្គារនេះថា រថភ្លើងលោក គីម ជុងអ៊ុន បានទៅដល់ស្ថានីយក្នុងទីប្រជុំជន Dong Dang ប្រទេសវៀតណាម បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ព្រំដែនប្រទេសចិន។
មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់វៀតណាម ដោយរថយន្តដែលលោក នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយ ដើម្បីជួបនឹងលោក ដូណាល់ ត្រាំ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍៕
មតិយោបល់