ព័ត៌មានជាតិ

សារធាតុញៀនជិត ៤គីឡូ និងជនសង្ស័យ ២នាក់ ត្រូវកម្លាំងជំនាញបើកប្រតិបត្តិការបង្រ្កាបបាន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេក Anti-Drug Department បានឲ្យដឹងថា អនុវត្តតាមការបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឡឹក វណ្ណ: នាយកមន្ទីរប្រគ្រឿងញៀន ។

កម្លាំងជំនាញ ក៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវ និងឈានទៅ ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿង ញៀនខុសច្បាប់ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា៖

គោលដៅទី១៖ នៅវេលាម៉ោង១៦.៣០នាទី ថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២០ កម្លាំងជំនាញ ការិយាល័យ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ មានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង អ៊ូ ផាត និងមានការចូលរួមផងដែរពីស្នងការដ្ឋាននគរបាលខេត្ត បង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ ហេង សុថានិត ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិ ខ្មែរ។
ខ-វត្ថតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់៤១១.៥៦ក្រាម ។

គោលដៅទី២៖ នៅវេលាម៉ោង១៧.១០នាទី ថ្ងៃទី២០ ខែ០៥ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិ ខ្មែរ។
ខ-វត្ថតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់៣២៦៧.០៦ក្រាម។
-អ៉ិចស្តាស៊ី(MDMA)ទម្ងន់១៧.៥០ក្រាម។
-ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន។

គោលដៅទី៣៖ នៅថ្ងៃទី២២ /០៥/២០២០ បន្តស្រាវជ្រាវ បានចាប់យកវត្ថុតាង បន្ថែម ប្រភេទមេតំហ្វេតាមីន(ICE) 251.68g ទៀត ។
សរុបទាំងបីគោលដៅ ៖ ឃាត់មនុស្ស ២នាក់គ្រឿងញៀន សរុប 3,536.24g :
១-មេតំហ្វេតាមីន(ICE)ទម្ងន់ 3,518.74g ។
២-អ៉ិចស្តាស៊ី(MDMA)ទម្ងន់ 17.50g
-ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន។
-ផ្លាកលេខរថយន្ត ២បន្ទះ ៕

មតិយោបល់