មណ្ឌលគិរីៈ លោកអធិការរងស្រុកកែវសីមាបានប្រាប់ Post News ថា មាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិអូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ទូច យ៉ាក្រៀល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ មានប្រពន្ធឈ្មោះ ញ៉ លោត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ហើយមានកូនចំនួន៤នាក់ ប្រុស២ ស្រី២។
ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្ដាលមកពីបុរសជាប្ដីខឹងប្រពន្ធរត់ចេញពីផ្ទះ ទើបដុតបំផ្លាញផ្ទះខ្លួនឯងឆេះអស់ទាំងស្រុងតែម្ដង ដែលផ្ទះនោះមានទំហំ ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ ហើយរត់ចេញទៅបាត់ តែសំណាងល្អមិនបណ្ដាលអ្នកណាម្នាក់រងរបួសឡើយ។
ក្នុងពេលកើតហេតុនោះ រថយន្តពន្លត់អគ្គិភ័យបានចុះទៅជួយអន្តរាគមន៍ដែរ តែជាអកុសលផ្ទះនោះត្រូវបានភ្លើងឆេះអស់បាត់ទៅហើយ៕
មតិយោបល់