ព័ត៌មានជាតិ

នាយក​ក្លិប Real Madrid សង្ឈឹម James Rodriguez ជួយ​ការពារ និង លើ​កពាន​

​អេ​ស្ប៉ាញ ៖ នាយក​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid លោក Emilio Butragueno បាន​ចុះ​
កុងត្រា​ថ្មី ជាមួយនឹង James Rodriguez ដើម្បី​ក្លាយជា​អ្នកលេង​របស់​ពហុ​កីឡដ្ឋាន Bernebeu ។​

​កីឡាករ James Rodriguez គឺជា​អ្នកលេង​ដ៏​ល្អ​បំផុត ក្នុងអំឡុងពេល World Cup នៅ​ប្រេ​ស៊ីល ឲ្យ​កូ​ឡ៊ុំ​ប៊ី​កន្លងមក នេះ ដោយ​ខាង​ក្លិប​អធិរាជ​ស Real Madrid បាន​ទិញ ពី​ក្លិប Monaco ក្នុងតម្លៃ ៧១ លាន​ផោន ប្រហែល ១២០ លាន​ដុល្លារ ដោយ​កុងត្រា​រយៈពេល ៦ ឆ្នាំ ។​

​កីឡាករ​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី ត្រូវបាន​លោក Emilio Butragueno យល់ឃើញថា “​គាត់​ជា​កីឡាករ​វ័យក្មេង និង​មាន​ជំនឿ​ចិត្ត​លេង យ៉ាង​រលូន ក្នុងតួនាទី​ថ្មី​របស់​គាត់ ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់ Carlo Ancelotti នៅ​រដូវ​កាល​នេះ​” ។ គាត់​ជា​កីឡាករ វ័យក្មេង​បំផុត ដែល​ខាង​ក្លិប Real Madrid ត្រូវការ គាត់ ហើយ​សង្ឈឹមថា គាត់​អាច​នឹង​ជួយ​ឲ្យ ក្លិប​ឈ្នះ​ពាន​ជា​បន្ត និង ដណ្តើមពាន​មកវិញ ផងដែរ ៕​
james-rodriguez_2983923b

មតិយោបល់