កំពង់ស្ពឺៈ លោកអធិការស្រុកបរសេដ្ឋ បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានដុតបំផ្លាញផ្ទះរបស់បងបង្កើត បណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង ដែលមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ អ៊ូ លាប ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
មូលហេតុនៃការដុតបំផ្លាញផ្ទះ គឺបណ្តាលមកពីជនសង្ស័យមានទំនាស់ផ្ទៃក្នុងនិងជនរងគ្រោះជាបងបង្កើត ដោយជនរងគ្រោះជំពាក់លុយមិនព្រមសង។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ហើយព្រឹកនេះជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់