ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ត្រូវជនជាតិទះកផ្លៀងមួយដៃ ក្រោយនាងរុញចេញមិនឲ្យប៉ះ

កំពត: នៅវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ មានករណីជនជាតិមួយក្រុមបានចូលទៅកម្សាន្ត ក្នុងហាងខារ៉ាអូខេយីហោ«នគរមាស» រួចចាប់សើយសំពត់នារីរូបស្រស់ម្នាក់ដែល បម្រើក្នុងហាងនោះហើយនារីរងគ្រោះ ក៏រុញបុរសនោះចេញស្រាប់តែជនបង្កខឹងសម្បារទះកំផ្លៀងនាង ហេតុការណ៍ឋិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុង/ខេត្តកំពត ។

ជនដៃដល់ឈ្មោះ វ៉ាង ជីនជិន អាយុ ៤៣ ឆ្នាំ មានមុខរបរជាងម៉ៅការក្រឡុកបេតុង កាន់លិខិតឆ្លងដែន លេខ … ស្នាក់នៅភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ជនរងគ្រោះឈ្មោះ ល . ដ ភេទស្រី អាយុប្រមាណជា ២៨ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅក្នុងហាងខារ៉ាអូខេខាងលើ ស្នាក់នៅសង្កាត់អណ្តូងខ្មែរ ក្រុង កំពត ។

ដំណើររឿង៖ មុនពេលកើតហេតុជនបង្កជាជនជាតិចិនមួយក្រុមមានគ្នាប្រមាណ៤នាក់ បានចូលទៅច្រៀងសប្បាយកម្សាន្តនៅក្នុងហាងខារ៉ាអូខេ « នគរ មាស » ហើយក្រោយមកពេលកំពុងអង្គុយផឹកស៊ី សប្បាយជនដៃដល់ឃើញនារីរងគ្រោះ ដែលមកអង្គុយផឹកជាមួយជនជាតិចិនម្នាក់ទៀត ដែលជា មិត្តភក្តិរបស់ខ្លួន ស្រាប់តែជនបង្កបានលូកលាន់ចាប់សើយសំពត់នារីរងគ្រោះ ធ្វើឲ្យនាងខឹងយកដៃរុញជនដៃដល់ចេញពីខ្លួន ពេលនោះជនបង្កខឹង ទះកំផ្លៀងនារីរងគ្រោះមួយដៃ។

បញ្ជាក់៖ គ្រប់ភ្ញៀវទាំងអស់ដែលមកកម្សាន្ត នៅក្នុងហាងតែងតែ យកដៃច្របាច់កំប៉ះគូទ និងសើយលាត់សំពត់នារីៗបម្រើការក្នុងនោះ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ នាំខ្លួនជនបង្កទៅប៉ុស្តិ៍ ដើម្បីសួរនាំនិងចាត់ការតាមច្បាប់៕

មតិយោបល់