ភ្នំពេញៈ បុរសម្នាក់ ត្រូវបានបងប្អូនប្រទះឃើញចង.ក សម្លាប់ខ្លួនឯងដោយប្រើខ្សែគោចងជាប់និងធ្នឹមផ្ទះ ដោយសង្ស័យមានជំងឺប្រចាំកាយដោយសារតែខ្លួនធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ហើយទើបតែចេញពីមណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀនផងនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ១៤១ ផ្លូវលំក្រុម៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ មុត សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀនចូលទៅមណ្ឌកែប្រែចំនួន២ដង។
លោក មុត សុវណ្ណ អាយុ៦៥ឆ្នាំ ត្រូវជាឱពុកបង្កើតបានឲ្យដឹងថា កូនប្រុសរបស់គាត់រូបនេះកាលពីមុនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគាត់ក៏បានយកទៅដាក់មណ្ឌលកែប្រែដើម្បីបន្សាបព្យាបាលចំនួន២ដងរួចមកហើយៗលើកក្រោយគាត់ក៏ទៅយកកូនចេញពីមណ្ឌលកែប្រែមកផ្ទះវិញព្រោះខាងមណ្ឌលគេប្រាប់ថាកូនគាត់ព្យាបាលជាហើយៗក៏នៅផ្ទះដោយមិនឲ្យចេញទៅណាទេ។
គាត់បន្តថា ប៉ុន្តែក្រោយពីមកពីមណ្ឌកែប្រែវិញកូនប្រុសគាត់ចេះតែមានអារម្មណ៍មិនល្អ ពេលខ្លះស្រែកថាមានគេមកធ្វើបាបពេលខ្លះក៏មានអារម្មណ៍ភ័យខ្លាចថាមានគេមកចាប់ខ្លួន ហើយពេលខ្លះក៏មានអារម្មណ៍ជាធម្មតា។ ក្រោយមកទៀតកូនប្រុសគាត់តែងតែចូលទៅក្នុងបន្ទប់(កន្លែងកើតហេតុ)បិទទ្វាររួចហាត់ប្រាណរាល់ថ្ងៃលុះដល់ថ្ងៃកើតហេតុវេលាម៉ោងខាងលើបងប្រុសគេបានរុញទ្វារបន្ទប់ដើម្បីចូលយកម៉ូតូយកបាយទៅឲ្យកូនហូបនៅផ្សារ ស្រាប់តែប្រទះឃើញប្អូនប្រុសបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ពេលនោះក៏យកកាំបិតឡើងទៅកាត់ខ្សែគោនោះរួចលើកប្អូនមកដាក់លើគ្រែតែម្តង។ ហើយក៏មានភ្ញាក់ផ្អើលឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
ប៉ុន្តែនៅពេលដែលសមត្ថកិច្ចចុះទៅដល់ផ្ទះកើតហេតុក្រុមគ្រួសារបានប្រាប់ថាគាត់មិនប្តឹងផ្តាល់អ្វីទេ ព្រោះកូនគាត់ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយពួកគាត់សង្ស័យថាកូនគាត់មានជំងឺប្រចាំកាយ។ ដោយក្រុមគ្រួសារមិនមានការប្តឹងផ្តាល់ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ៕
មតិយោបល់