ព័ត៌មានជាតិ

យុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់

រតនគិរី: ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅក្រុងបានលុង។ ការចុះបង្ក្រាបនេះនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់ផ្ទះជួលខាងក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យ១-ឈ្មោះ ស៊្រុង ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២- ឈ្មោះ ឈាន សាម៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅភូមិ ជ័យជំន: សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សម្ភារ:ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចនិងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចប្បន្នជនសង្ស័យទាំង២ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ដើម្បីកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

photo_2016-11-08_19-17-57

photo_2016-11-08_19-18-00

មតិយោបល់