ព័ត៌មានជាតិ

ភា្ញក់ឲ្យព្រើត! ប្រទះឃើញសពបុរសម្នាក់ ក្បែរស្រះទឹក​

សៀមរាប: នៅថ្ងៃពុធ ១០កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក មានករណីប្រទះឃើញសពបុរសម្នាក់ លង់ទឹកស្លាប់ ត្រង់ចំណុចស្រះទឹក ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ឆឹង វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានលង់ទឹកស្រះដែលមានជម្រៅប្រមាណជា៣ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម មូលហេតុដោយជនរងគ្រោះតែងស្រវឹងស្រាជាប្រចាំ ព្រមទាំងវង្វេងស្មារតីផងដែរ។

ក្រោយការត្រួតពិនិត្យដោយជំនាញបច្ចេកទេស ទៅលើសពជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់