ព័ត៌មានជាតិ

មុខសញ្ញាប្រើសារធាតុញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីវាយស្រ្តីម្នាក់ឲ្យរងរបួសពេញខ្លួន

តាកែវ: នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ៤០នាទី មានករណីហិង្សាដោយចេតនា មួយកើតឡើងនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ យន វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពវាយដោយដៃ និងធាក់ទៅលើជនរងគ្រោះ ឈ្មោះ ជា សុខា ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ខណ:ពេលជនរងគ្រោះជិះកង់ទៅទិញ គ្រឿងទេស បណ្តាលឲ្យរងរបួសពេញខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។ ចំពោះមូលហេតុនៃករណីហិង្សានេះ គឺជនសង្ស័យជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀន ៕

មតិយោបល់