ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup)បានបញ្ចប់មុននេះ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ៣ទល់០ ក្លាយជាជើងឯកពានរង្វាន់ Hun Sen Cup 2017។
គ្រាប់បាល់ទាំង ៣ របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សុខ សំណាង ២គ្រាប់ម្នាក់ឯង នៅនាទី ២២ នឹង ៣១ ហើយឈានដល់វគ្គទី២ ក៏ទទួលរងរបួស ប្តូចេញ ជំនួសវិញដោយ ហ៊ួយ ផល្លីន ខណៈដែលកីឡាករផ្លាស់ចូលនេះជាអ្នករកបាន គ្រាប់ទី៣ ពោលគឺនៅនាទី ៦៤ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។
ដូច្នេះហើយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានរកឃើញម្ចាស់ជើងឯក Hun Sen Cup 2017 រួចហើយ គឺក្រុម ព្រះខ័នរាជស្វាយរៀង៕
មតិយោបល់