ព័ត៌មានជាតិ

ព្រលឹងចុងសក់! ងាកទៅបោលមកបុកទៅហើយ!..

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋទាំងកម្រោល រងការខូចខាតយ៉ាងដំណំ តែគ្មានអ្នករបួសនោះទេ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាហៃឡាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-7622 បើកបរដោយបុរសម្នាក់ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ផ្លូវជ្រុលចូលទៅផ្ទះរបស់ប្រជាពលរដ្ឋ ចំជណ្ដើរផ្ទះ បណ្ដាលឲ្យបាក់ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ៕

មតិយោបល់