ក្រុមបីសាចក្រហមអ៊ីតាលី AC Milan បានទម្លាក់ក្រុមរួមតំបន់ Inter Milan ក្នុងលទ្ធផល ១-០ នៅម៉ោងបន្ថែម ក្នុងជំនួប Coppa Italian Cup ។
នេះគឺជាការសងសឹកមួយរបស់ក្រុម AC Milan ដែលត្រូវបានក្រុម Inter Milan បំបាក់កាលពីដើមរដូវកាលកន្លងមក នៅ Serie A ។ យ៉ាងណាវិញនោះ ក្រុម AC Milan បានវាយបកមកទម្លាក់ក្រុម ដែលកំពុងលេងឡើងជើងគួរសម Inter Milan ឲ្យជ្រុះចេញ ពីព្រឹត្តិការណ៍ Coppa Italian Cup វិញ។ គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមទាំង២ ពិតជាមានភាពតានតឹងខ្លាំងណាស់ ដោយបញ្ចប់ ៩០នាទីពេញ បានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។
ក្រុម AC Milan ទម្រាំអាចរកគ្រាប់បាល់បញ្ចូលទីលើក្រុម Inter Milan បាននោះ ត្រូវរង់ចាំរហូតដល់ទៅនាទីទី ១១៤ ដោយការស៊ុតរបស់កីឡាករ Patrick Cutrone តាមរយៈការបញ្ជូនពីសំណាក់កីឡាករ Suso ។ ដូច្នេះហើយ ក្រុម AC Milan បានបន្តទៅកាន់វគ្គបន្ទាប់ទៀត ស្របពេលដែលក្រុម Inter Milan ត្រូវរៀបចំបង្វេចត្រឡប់ទៅវិញ ដោយមិនអាចបន្តការប្រកួតវគ្គបន្ទាប់ទៀតបានឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុម AC Milan និង Inter Milan សទ្ធសឹងជាក្រុមដែលមានមូលដ្ឋាននៅទីក្រុង Milan ដូចគ្នា មិនតែប៉ុណ្ណោះ ក្រុមទាំង២ ក៍ប្រើប្រាស់កីឡារដ្ឋាន San Siro រួមគ្នាផងដែរ។


https://www.youtube.com/watch?v=3EDGi7-DBPE
មតិយោបល់