ភ្នំពេញៈ បុរសម្នាក់ ត្រូវបានប្រទះឃើញចងកស្លាប់ក្នុងបន្ទប់ជួលជាន់ទី១ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីអ្នកជិតខាងនិងម្ចាស់ផ្ទះជួល បានឲ្យដឹងថា បុរសខាងលើ ជាមនុស្សចូលចិត្តផឹកស្រារហូតប្រពន្ធកូនរត់ចោលអស់ ហើយនៅយប់មិញនេះរូបគាត់បានទិញស្រាថ្នាំ១លីត្រយកទៅផឹកក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយក៏មិនឃើញគាត់ចេញទៅរត់ម៉ូតូឌុបដូចសព្វដងក៏មានការសង្ស័យទើបអ្នកជាប់បន្ទប់របស់គាត់គោះទ្វារពុំឃើញចាក់គន្លឹះក៏បានច្រានទ្វារក៏ប្រទះឃើញបុរសខាងលើចងកនិងខ្សែលួសភ្ជាប់និងស្លាបព្រិលជញ្ជាំងស្លាប់បាត់ទៅហើយ ហើយក៏បានជិះម៉ូតូមកហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឲ្យចុះទៅកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពដោយពិនិត្យសាកសពរួចសមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើពិតជាចងកធ្វើអត្តឃាតខ្លួនឯងមែន។
សមត្ថកិច្ចបានឲ្យដឹងថាសពបុរសខាងលើមានឈ្មោះ ធុន វុន អាយុ៤០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ចំណែកប្រពន្ធមានឈ្មោះ ជិន ផាន់ណាក់ អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ក្រោយពីទទួលដំណឹងថាប្តីចងកស្លាប់ក៏បានមកមើលប្តីរបស់គាត់រួមជាមួយកូនស្រីបង្កើត២នាក់របស់គាត់ផងដែរហើយសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/i3uURjK35BE
មតិយោបល់