តាកែវៈ បុរសជាកម្មករសំណង់ម្នាក់ បានដើរចូលក្នុងការដ្ឋានសំណង់ រួចរអិលជើងដួលក៏យកដៃទៅតោងខ្សែភ្លើងក្នុងការដ្ឋាន បណ្តាលឲ្យឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងការរដ្ឋានសាងសង់ផ្ទះរបស់ឈ្មោះ អ៊ូន សំអ៊ីម ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ កង សឿន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបារាយណ៏ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយកើតហេតុ កម្លាំងជំនាញមានសមត្ថកិច្ចសហការជាមួយការិយាល័យជំនាញ និងលោកគ្រូពេទ្យ ចុះមកធ្វើកោសល្យវិច័យលើសពជនរងគ្រោះ ព្រមទាំងសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់