បាត់ដំបងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរបាលស្រុក ធ្វើការបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាជាឃាតក ម្នាក់ តាមបទបញ្ជានៃដីកា បង្គាប់ឲ្យឃាត់ខ្លួន ពីអង្គចៅក្រមស៊ើបសួរតុលារការខេត្តត្បូងឃ្មុំ ដោយលោកគឹម ហេង លេខ២១៣ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនសង្ស័យមានឈ្មោះ អ៉ីង សារី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ រួចគេចខ្លួនបាត់ មកសម្ងំលាក់ខ្លួននៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង ទើបកម្លាំងជំនាញសមត្ថកិច្ចឃាត់ខ្លួនឃាតករខាងលើនេះបានតែម្តង។
បច្ចុប្បន្ន ជនល្មើសកំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់