ប្រធានក្លិប Hanoi FC បានច្រានចោលពាក្យចចាមអារ៉ាមនៃការផ្ទេរខ្សែប្រយុទ្ធ Hoang Vu Samson ដែលថាបានទៅចូលរួមជាមួយនឹងក្លិប Buriram United ក្នុងក្របខ័ណ្ឌ Thai League 1 ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម Dan Viet ថាប្រធានក្លិបលោក Nguyen Quoc Hoi បានបញ្ជាក់ថាមិនទាន់មានការផ្តល់ជូនដល់កីឡាករ Hoang Vu Samson ពីទៅកាន់ Buriram នៅឡើយទេ។ កាលពីមុនប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាម្ចាស់ជើងឯកលីគថៃ Buriram United បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករ Hoang Vu Samson មកពីក្លិប Hanoi FC។
ការសម្រេច នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីជប់លៀងចុងឆ្នាំរបស់ក្លិបដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃបំណាច់ខែនេះ។ កីឡាករដែលពីមុនឈ្មោះ Samson Kayode Olaleye មានដើមកំណើតនៅប្រទេស នីហ្សេរីយ៉ា ហើយបានចូលសញ្ជាតិវៀតណាម នៅឆ្នាំ២០១៣ ធ្លាប់លេងនៅក្លិបធំៗដូចជា Atlético Madrid នឹង Braga៕
មតិយោបល់