តាកែវៈ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង២០នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុចខាងលិចរង្វង់មូលភ្នំបូរី ចម្ងាយប្រហែល ៣៥ម៉ែត្រ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។
ជនសង្ស័យឈ្មោះ ឡាប់ ដា ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុខាងលើដោយយកកូនកាំបិតចិតបន្លែ ចាក់
ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ (ចំចុងដង្ហើមនិងដើមដៃ) ក្រោយពីកើតហេតុជនសង្ស័យបានគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ កង សាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នា។ ។
មូលហេតុ៖ ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នា។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់