ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ នៅខេត្តប៉ៃលិន!

ប៉ៃលិន: កាលពីវេលាម៉ោង​៦និង៣០​នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅចំណុចភូមិបឹងប្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រវាងម៉ូតូនិងម៉ូតូបើកបរស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងម្នាក់ទៀតស្លាប់បន្ទាប់ពីរបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន។

​​​ម៉ូតូម៉ាក Honda Dream សេ១២៥ ឆ្នាំ២០១៣ ពាក់ស្លាកលេខ ក្រ.ប៉ៃលិន​1A-0085​ ជិះដោយឈ្មោះ​ ទ្បុង​ ណុប​ អាយុ​​៥៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បាក់ជើងឆ្វេង បានស្លាប់បន្ទាប់ពី​បញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន។ ​ចំណែក​​ម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream សេ១២៥ ឆ្នាំ​២០១៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ប៉ៃលិន 1C-0973 ជិះដោយឈ្មោះ​ ជា​ ​ចាន់ណា​ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន របួលស្រាល។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំធ្វើការដោះស្រាយ៕​

មតិយោបល់