ព័ត៌មានកីឡា

Mai Duc Chung៖ ការអនុវត្តជាក់ស្តែងលើទីលានកីឡាកររបស់ថៃ ល្អជាង វៀតណាម

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម Mai Duc Chung បានបង្ហាញពីចំណុចខ្សោយខ្លះនៃកីឡាករវៀតណាមបើប្រៀបធៀបនឹងគូប្រជែងថៃ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ VnExpress លោក Chung បានថ្លែងថា៖ “កីឡាករជម្រើសជាតិថៃ ក្នុងការអនុវត្តជាក់ស្តែងល្អជាង វៀតណាម។ កីឡាកររបស់យើងជារឿយៗមានអារម្មណ៍តានតឹងនៅពេលលេងជាមួយពួកគេ(ថៃ)។ នេះជាមូលហេតុដែលយើងតែងតែបាត់បង់បើទោះបីជាបច្ចេកទេសរបស់យើងមិនទាបជាងគ្នាក៏ដោយ”។

“ម្យ៉ាងវិញទៀតខ្ញុំគិតថា កីឡាករវៀតណាម មិនសមស្របដូចខាងថៃទេ។ កីឡាករថៃអាចទាញយកប្រយោជន៍ នៅពេលមានឱកាសរបស់ពួកគេយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែកីឡាកររបស់យើងតែងតែបរាជ័យក្នុងការរកគ្រាប់បាល់។ តាមគំនិតរបស់ខ្ញុំ បញ្ហានេះកើតចេញពីប្រព័ន្ធហ្វឹកហ្វឺនយុវជន។ សាលាហ្វឹកហាត់យុវជនកីឡាបាល់ទាត់នៅវៀតណាម មិនគិតពីបច្ចេកទេសនៃកីឡាករវ័យក្មេងទេ ហើយគិតថាបច្ចេកទេសទាំងនោះចាស់គំរិលពេក”។

“ទោះយ៉ាងណាយើងត្រូវតែដោះស្រាយបញ្ហានេះ នៅពេលកីឡាករយើងស្ថិតក្នុងកម្រិតទាបជាង។ លើសពីនេះទៀតយើងគ្រាន់តែផ្តោតលើការអភិវឌ្ឍបច្ចេកទេសដល់កីឡាករ ប៉ុន្តែមិនយកចិត្តទុកដាក់ច្រើនចំពោះ ផ្នែកចិត្តសាស្រ្ត៕”

មតិយោបល់