ព័ត៌មានជាតិ

ចេះតែមានហ្មង! យល់សប្តិឃើញអាបហោះ ចាក់ឆ្នោតអូស០១ដល់០៩ច្បាស់មែន ចុងក្រោយស៊ីកណ្តាប់ដៃ

ភ្នំពេញ: នារីមានផ្ទៃពោះជិតគ្រប់ខែហើយកំណើតកូនមានសំណាងមកបន្យល់សប្តិម្តាយឃើញអាបហោះ សង្ឃឹមថាចាក់ឆ្នោតត្រូវ រួចថ្លៃឆ្លងទន្លេបានទៅចាក់ឆ្នោតវៀតណាមអូសពី០១ដល់០៩បួនប៉ុស្តិ៍ ល្ងាចចេញមកត្រូវ ខណ:ដែលទៅបើកលុយមេឆ្នោតប្រាប់ថាមិនទទួលដោយហួសម៉ោងចាក់ហើយទ្រាំមិនបានជេរមេឆ្នោតមានអីស៊ីកណ្តាប់ដៃមេឆ្នោតបីបួនដៃ រួចក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័១ ឲ្យជួយអន្តរាគមន៏កាលពីវរលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។

បើតាមសម្តីអ្នកចាក់កន្ទុយលេខខាងលើបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ រូបគាត់បានទៅចាក់ឆ្នោតនៅក្នុងផ្សារស្ទឹងមានជ័យ ដោយមានមេឆ្នោតឈ្មោះ យាយ មុំ អូសពី០១ដល់០៩បួនប៉ុស្តិ៍ក្នុងមួយលេខ៥ម៉ឺនរៀល លុះចេញមកត្រូវលេខ០៨ សរុបប្រាក់ជាង៣លានរៀល ទីបំផុតលុយក៏មិនបានថែមទាំងត្រូវកណ្តាប់ដៃមេឆ្នោតទៀត៕

មតិយោបល់