ព័ត៌មានជាតិ

រដ្ឋបាលព្រៃឈើសៀមប៉ាង បានទទួលសត្វប្រើស (ស្លាប់) និងដុតបផ្លាញចោល

(ខេត្តស្ទឹងត្រែង)៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង បានទទួលសត្វប្រើស (ស្លាប់) ១ក្បាល ទម្ងន់ ២២,៥០គីឡូក្រាម ជនល្មើស ២នាក់ និងកាំភ្លើងកែច្នៃ ១ដើម ដែលកម្លាំងនគរបាល ស្រុកសៀមប៉ាង បានចាប់ឃាត់ខ្លួន នៅក្នុងភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សត្វប្រើស (ស្លាប់) ត្រូវបានដុតបផ្លាញចោល ក្នុងបរិវេណស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង រីឯជនល្មើសម្នាក់ ដែលប្រើកាំភ្លើងកែច្នៃ បានបញ្ជូនទៅពន្ធនាគារ និងម្នាក់ទៀត បានពិន័យអន្តរកាល តាមនីតិវិធី ផងដែរ៕

photo_2016-04-10_17-42-23 photo_2016-04-10_17-42-35photo_2016-04-10_17-42-32

មតិយោបល់