ព័ត៌មានជាតិ

អា​មរិក ណា​តូ​បញ្ចូនទាហាន ១០០០​នាក់​ទៅ​កាន់​អ៊ុយ​ក្រែន​ចូលរួម​ធ្វើ​សមយុទ្ធ​

​កាលពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ណា​តូ​កាន់តែ​ខ្លាំង​ឡើង ក្រោយពេល រដ្ឋាភិបាល​ទីក្រុង ម៉ូស្កូ​ប្រកាស់ថា កម្លាំង​ទាហាន​គ្រប់គ្រង​បរមាណូ​របស់​ប្រទេស​នេះ​ធ្វើ​សមយុទ្ធ​ជា​ទ្រ​ង​ទ្រាយ​ធំ ក្នុងពេល​ដែល​អា​មរិ​ក​និង​ណាតូ​ក៏បាន​សម្រេច​បញ្ចូន​កម្លាំង​ទាហាន​១​ពាន់​នាក់​ទៅកាន់​អ៊ុយ​ក្រែង​ធ្វើ​សមយុទ្ធ ទប់ទល់​និង​ការឈ្លានពាន​ពី​រុស្សី​។​

​សារព័ត៌មាន រុស្ស៊ី​RIA Novosti បាន​ផ្សព្វផ្សាយ​ថា នៅ​មុន​កិច្ចប្រជុំ​ជា​ប្រចាំ​របស់​អង្គការ​ណា​តូ​នៅ​ប្រទេស​Wales កាលពី​ថ្ងៃ​ទី​៤​ខែ​កញ្ញា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បានប្រកាស់ថា កងកម្លាំង​បរមាណូ​របស់​រុស្ស៊ី ប្រមាណ​៤​ពាន់​នាក់​និង​ធ្វើ​សមយុទ្ធ​នៅ​តំបន់ Altai ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​រុស្ស៊ី​។ កម្លាំង​ទាហាន​រុស្ស៊ី​នឹង​បាញ់​គ្រាប់​ពិត ក្នុង​ការត្រួតពិនិត្យ គម្រិត​វាយប្រហារ គោលដៅ​របស់​កម្លំង​ទាហាន​រុស្ស៊ី ។ យន្តហោះ​ចម្បាំង MiG-31 យន្តហោះ​សើ​ប​អង្គេត​Su-24MR ក៏​បាន​ចូលរួម​នៅក្នុង​សកម្មភាព​ធ្វើ​សមយុទ្ធ​នោះដែរ​។​ចំណុច​ពិសេស​នៅក្នុង​ការធ្វើ​សមយុទ្ធ​នោះ​គឺ​វាយប្រហារ​សត្រូវ​ក្នុងពេល​ដែល​ប្រព័ន្ធ​ទំនាក់ទំនង​ត្រូវ​សត្រូវ​កាត់ផ្តាច់ ។​
​ក្នុងពេល​ជាមួយគ្នា​នេះ សារព័ត៌មាន​រ៉​យ​ទ័របាន​ផ្សព្វផ្សាយ​ថា ណា​តូ​នឹង​បញ្ចូន​កម្លាំង​ទាហាន ១​ពាន់​នាក់​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែន​ចូលរួម​ធ្វើ​សមយុ​ទ្ធ​ដែល​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃ​ទី​២៦​ខែ​កញ្ញា ។ ការចូលរួម​ធ្វើ​សមយុទ្ធ​នោះ​ជា​ការបង្ហាញ​យ៉ាង​ច្បាស់​ពី​ការប្តេជ្ញា​គាំទ្រ​ដល់​រដ្ឋាភិបាល​ទីក្រុង​គី​វ ពី​អង្គការ​ណា​តូ​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ណា​តូ​ចូលរួម​សកម្មភាព​ធ្វើ​សមយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។ កន្លង​មក​ណា​តូ​ពង្រីក​សកម្មភាព​យោធា​នៅ​អឺរ៉ុប​ខាងកើត​ចាប់តាំងពី​តំបន់​ស្វ័យ​តន្ន​គ្រីមៀ​ធ្លាក់​ចូល​ក្នុង​ដៃ​ប្រទេស​រុស្ស៊ី​។​
​នៅក្នុង​ព្រិត្រិ​ការមួយ​ផ្សេង​ទៀត​ពាក់ព័ន្ធ​និង​វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌឺ​មៀ​ពូ​ទីន បានលើកឡើង​ពី​គម្រោង​សន្តិភាព​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ៧​ចំណុច​តែ ត្រូវបាន​បណ្តា​ប្រទេស​លោកខាងលិច​ច្រាន​ចោទ ដោយ​បទ​ឈប់​បាញ់ គម្រោង​សន្តិភាព ផ្តាល់​ផលប្រយោជន៍​ឲ្យ​ភាគី​តែ​ម្ខាង​ប៉ុណ្ណោះ​។​
​គម្រោ​៧​ចំណុច​ដែល​លោកពូ​ទីន​បានឡើកឡើង​សម្រាបស​ន្តិ​ភាព​ភាគ​ខាងកើត​អ៊ុ​យក្រែន រួមមាន​៖
១ ទាហាន​អ៊ុយ​ក្រែន​ត្រូវតែ​បញ្ចប់​សកម្មភា​ព​យោធា​ន​នៅ​ខេត្ត Donetsk និង​Lugansk ។​
២ កម្លាំង​ទាហាន​ដែល​ជិតស្និត​និង​រដ្ឋាភិបាល​ទីក្រុង​គី​វ​ត្រូវតែ​ដកថយ ទៅកាន់​ទីតាំង​មានកំណត់​មួយ ដើម្បី​បញ្ចៀស​ការបាញ់ប្រហារ​ចូល​ទៅ​ទីតាំង​ស៊ីវិល នៅ​ខេត្ត​ទាំងពីរ​ខាងលើ​។​
៣ អនុវត្ត យ៉ាងហ្មឹង​មាត់ គ្រាប់​គ្រាន់ បទ​ឈប់​បាញ់​។​
៤ បញ្ឈប់​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រឆាំង​ពលរដ្ឋ​ស្លូតត្រង​។​
៥ អនុវត្តិ​ការដោះដូរ​ចំណាប់ខ្មាំង​រវាង​ភាគី​ទាំង​ពីរ​ដោយ​គ្មាន​លក្ខណ​ណាមួយ​។​
៦ បើកទ្វា​មនុស្សធម៌ សម្រាប់​ស្បៀងអាហា​ជំនួយ​ទាំងឡាយ​ពី​រុស្ស៊ី​ចូល​ទៅ​កាន់​ទី​ខេត្ត Lugansk និង​Donetsk ។​
៧ ចូលរួម​ធ្វើ​សកម្មភាព​ដោយ​ផ្តាល់​ពី​រុស្ស៊ី​ក្នុង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​។​
​លោកពូ​ទីន​សង្ឃឹមថា កិច្ចព្រមព្រៀង​ចុង​ក្រោយ​រវាង​រដ្ឋាភិបាល​ទីក្រុង​គី​វ និង​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ទទួល​បាន​ការឯកភាព​នៅក្នុង​ជំនួប​ពិភាគ្សា​នា​ថ្ងៃ​ទី​៥​ខែកញ្ញា​នេះ​។ កាលពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា ការសន្ទនា​តាម​ទូរស័ព្ទ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែន​ប៉ូ​រ៉ូ​ឆិន​កូ និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន​បាន​ព្រមព្រៀង​គ្នា​ទៅលើ​លក្ខខណ្ឌ ស្តី​ពី​បទ​ឈប់​បាញ់ នៅ​ប៉ែក​ខាងកើត​អ៊ុ​យក្រែន​។ លោកពូ​ទីន​ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរ អំពី​ចំណុច​មួយ​ចំនូ​ន ទាក់ទង​នឹង​ផែនការ​សន្តិភាព​នៅ​អ៊ុ​យក្រែន ព្រមទាំង​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ភាគី​ជម្លោះ​នៅ​អ៊ុយ​ក្រែន​អាច​នឹង​ឈាន​ដល់​ការចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ នៅក្នុង​កិច្ចចរចា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​។​
​លោក​អូ​បា​ម៉ា ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អេ​ស្តូ​នី បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ចំពោះ​បទ​ឈប់​បាញ់ ដែល​ប្រកាស​ដោយ អ៊ុ​យក្រែន នៅ​ថ្ងៃ​ពុធ ដោយ​លោក​បាន​ធ្វើ​ការកត់សម្គាល់​ថា កន្លងមក​ក៏​ធ្លាប់​មាន​ការប្រកាស​ពីបទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែន​នេះដែរ ក៏ប៉ុន្តែ មិន​ដែល​ទទួល​លទ្ធផល​អ្វី​ពិតប្រាកដ​នោះ​ទេ​។​
​ទោះជា​យ៉ាងណា លោក​ប្រធានាធិបតី​អាមេរិក​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​អ៊ុ​យក្រែន ប៉ូ​រ៉ូ​ឆិន​កូ ក្នុង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​វិបត្តិ​នៅ​អ៊ុ​យក្រែន​។​
​គួរបញ្ជាក់​ថា បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាស​ជាដំបូង​ដោយ​រដ្ឋាភិបាល អ៊ុ​យក្រែន ដោយ​បញ្ជាក់​ថា ការព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើ​នៅក្នុង កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​អ៊ុ​យក្រែន និង​លោកពូ​ទីន​។ កាល ពីដំបូង អ្នកនាំពាក្យ​ផ្លូវការ​របស់​វិ​មានក្រេ​មឡាំង លោក ឌ្មី​ទ្រី ពេ​ស្កូវ បាន​ត្រឹមតែ​បញ្ជាក់​ថា មានការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​មែន​រវាង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន និង​លោក​ប្រធានាធិបតី​អ៊ុ​យក្រែន ប៉ូ​រ៉ូ​ឆិន​កូ​។ ប៉ុន្តែ​លោក ពេ​ស្កូវ គ្រាន់តែ​ជូនដំណឹង​ថា​ប្រមុខរដ្ឋ​ទាំងពីរ​“​ក្នុង​កម្រិត​ធំ​” បាន​ឯកភាពគ្នា​ទៅ​លើ​ជំហាន​ដែល​មុខជា​អាច​ជំរុញ​ដល់​ការឈប់​បាញ់​រវាង ម្ខាង​គឺ​ពួកយោធា​អ៊ុយ​ក្រែ​ន​និង​ម្ខាង​ទៀត​គឺ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី និយម នៅ​តំបន់​ខាងកើត​អ៊ុ​យក្រែន​។ គាត់​សង្កត់ធ្ងន់ថា​គ្មាន​ការព្រមព្រៀង​ស្តី​អំពី​ការឈប់​បាញ់ អាច សម្រេច​បាន​ឡើយ ដ្បិត​រុស្ស៊ី មិនមែន​ជា​ភាគី​ជាប់​ក្នុង​ជម្លោះ​នៅ​តំបន់​នោះ​ឡើយ​។​
​វិ​មានក្រេ​មឡាំង​រំលឹកថា ទីក្រុង​ម៉ូស្គូ​រមែង​គូសបញ្ជាក់​ហើយ​គូសបញ្ជាក់​ទៀត​ថា ប្រទេស​រុស្ស៊ី មិនមែន​ជា​ភាគី​ជាប់​ក្នុង​ជម្លោះ ដែល​មាន​លក្ខណៈ​ផ្ទៃក្នុង​អ៊ុយ​ក្រែន​ទេតើ​។ គោលជំហរ​រុស្ស៊ី នេះ ត្រូវបាន​លោក​ពូ​ទីន លើកឡើង​ជា​ថ្មី​ក្រោយ​ពី​គាត់ បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី អ៊ុយ​ក្រែន​ប៉ូ​រ៉ូ​ឆិន​កូ នៅ​ក្រុង​មិនស្គ៏​កាលពី​ថ្ងៃ​២៦​សីហា​កន្លងទៅ​។ តាម​ការពន្យល់​បំភ្លឺ​របស់ លោក​ប្រធានាធិបតី​ពូ​ទីន ៖ “​លាក់បាំង​អី យើង​មិន​អាច​និយាយ​អំពី​ល័ក្ខខ័ណ្ឌ​អ្វី​ណា​នៃ​ការឈប់​បាញ់​ឡើយ អំពី​ការព្រមព្រៀង​គ្នា​អ្វី​ណា រវាង​ក្រុង​គៀវ​និង​ក្រុង​ដូ​នេត​ស្គ៏ រវាង ក្រុង​គៀវ​និង​ក្រុង​លូ​ហ្កា​ន់​ស្គ៏​ឡើយ ដ្បិត​រឿងនេះ​មិនមែន​ជា​កិច្ចការ​យើង​ទេ​តែ ជា​កិច្ចការ របស់​អ៊ុយ​ក្រែន​ផ្ទាល់​”​។​

​ក្រសួងការបរទេស​ទាំង​រុស្ស៊ី​ទាំង​អ៊ុ​យក្រែន ទប់​ខ្លួន មិន​ធ្វើ​អត្ថាធិប្បាយ អ្វី​ណា​ទៅលើ​ដំណឹង ស្តី​អំពី​ការឈប់​បាញ់​នោះឡើយ​។ រីឯ​តំណាង​ក្រសួង​ការពារជាតិ​នៃ ”​សាធារណរដ្ឋ​ប្រជាមានិត​ដូ​នេត​ស្គ៏​” ហៅ​កាត់​ថា DNR ទើប​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosti ថា កង​សេនាជន​មិន​បញ្ឈប់​ការបាញ់​នោះឡើយ​ដរាបណា​ដែល​ទឹកដី​គេ​មិន​ទាន់ សម្អាត​ពី “​ពួកយោធា​ឈ្លានពាន​អ៊ុ​យក្រែន​”​។​

​ក៏ប៉ុន្តែ នៅ​រសៀល​ថ្ងៃ​ពុធ លោកពូ​ទីន​ផ្ទាល់​បាន​ចេញមុខ​ប្រកាស​បង្ហាញ អំពី​លក្ខខណ្ឌ ៧​ចំណុច នៃ​ផែនការ​សន្តិភាព​រយៈពេល​វែង សម្រាប់​តំបន់​ខាងកើត​អ៊ុ​យក្រែន​។ លោក​ប្រធានាធិបតី​រុស្ស៊ី​ក៏​បាន​បង្ហាញ​ផងដែរ​ពី​ក្តីសង្ឃឹម​ថា ផែនការ​សន្តិភាព​នេះ​អាច​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​គូភាគី​ជម្លោះ អ៊ុ​យក្រែន នៅក្នុង​កិច្ចប្រជុំ ដែល​គេ​គ្រោង​ធ្វើ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​៕

2014-09-05_084544

មតិយោបល់