(បរទេស)៖ ការរវើរវាយរបស់មនុស្សយើងម្នាក់ៗ គឺមានកម្រិតខុសៗគ្នា អ្នកខ្លះមានការសញ្ជឹងគិត ចំពោះភាពរវើរវាយ ឯអ្នកផ្សេងទៀត អាចនឹងលង់ជាមួយភាពរវើរវាយ អំទ្បុងពេលដែលអ្នកមួយចំនួនទៀត គ្រាន់តែសញ្ជឹងគិតម្តងម្កាលប៉ុណ្ណោះ ដោយសារពួកគេយល់ឃើញថា អាចជាការល្អ សម្រាប់ជំនួយស្មារតីរបស់ពួកគេ ក្នុងការធ្វើការងារ។
ប៉ុន្តែទាំងនេះ គឺគ្រាន់តែជាការស្រមើរស្រមៃរបស់អ្នកទាំងអស់គា្នប៉ុណ្ណោះ ដោយសារការគិតនៃមនុស្សម្នាក់ៗ មានលក្ខណៈខុសៗគ្នា ណាមួយភាពរវើរវាយ ពេលខ្លះវាអាចជះឥទ្ធិពល ទាំងវិជ្ជមាន និងអវិជ្ជមាន ចំពោះសុខភាព។ ប្រសិនបើការស្រមើរស្រមៃរបស់យើង បង្ហាញមកជាការថប់អារម្មណ៍ នោះវានឹងបណ្ដាលឲ្យអ្នកព្រួយបារម្ភ ដែលជាកត្តាប៉ះពាល់ដល់សុខភាព។ ផ្ទុយទៅវិញ ចំពោះអ្នកដែលមានគំនិតរវើរវាយ បែបលក្ខណៈវិជ្ជមាន អាចជាការបោកបញ្ឆោតខ្លួនឯង ឲ្យមានភាពសប្បាយក្នុងជីវិត ដែលវាជាផលល្អ ចំពោះសុខភាពផងដែរ៕
មតិយោបល់