ព័ត៌មានជាតិ

ប្តីប្រពន្ធ ត្រូវបានក្រុមចោរចាប់ផ្ជង់ ចងនឹងខ្សែលួស រួចរើយកទ្រព្យសម្បត្តិអស់មួយចំនួន

(ខេត្តព្រៃវែង)៖នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង០៨ និង ០០នាទី ត្រង់ចំណុចភូមិព្រៃពោធិ៍ ឃំុរំលេច ស្រុកស៊ីធរកណ្ដាល ក្រុមចោរ ១ក្រុមមានគ្នា ចំនួន ៣នាក់ ប្រដាប់ដោយអាវុធ ២ដើម ដោយមានអាវុធខ្លី ១ដើម និងអាការ ១ដើម បានធ្វើសកម្មភាព ចូលប្លន់ម្ចាស់ផ្ទះ អស់ទ្រព្យសម្បត្តិ មួយចំនួន។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យ Post News ដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ាន ឃឿន ភេទ ប្រុស អាយុ៣៦ឆ្នាំប្រពន្ធឈ្មោះសុឹង ឡៃស័ង អាយុ ៣០ឆ្នាំ មានមុខរបរ លក់ឈើ នៅភូមិឃំុ កើតហេតុ ខាងលើ ដែលក្រុមចោរបានផ្ជង់ ចងម្ចាស់ផ្ទះនឹងខ្សែលួស រួចរើកកាយយកទ្រព្យសម្បត្តិ មួយចំនួន រួមមាន ៖

១. លុយដុល្លារ ចំនួន ១៦.៧០០ដុល្លារអាមេរិក
២. លុយខ្មែរ ចំនួន ១៨លានរៀល
៣. ផ្លាកទីនគ្រឿង ចំនួន ៦តំឡឹង
៤. មាសទម្ងន់ ៥ជី
៥. ជិញ្ជៀនពេជ្រ ២វង់ តម្លៃ ៣២០០ដុល្លារអាមេរិក
៦. ទូរសព្ទ័ ចំនួន ៥គ្រឿង តម្លៃ ៣០០ដុល្លារអាមេរិក

ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនល្មើស បានគេចខ្លួន ចេញតាមក្រោយផ្ទះ ទៅទិសខាងកើត ដោយថ្មើរជើង។ នាយផ្នែកនគរបាលយុត្តិធម៌ ទទួលបានពត៏មានភ្លាម កម្លាំងសម្ថកិច្ច ចេញត្រៀមស្ទាក់ តាមច្រកល្បៀង កំពុងបន្តស្រាវជ្រាវ និងកំណត់មុខសញ្ញាបន្ថែមតទៀត៕

photo_2016-04-10_17-43-46

មតិយោបល់