សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្តែងក្តីសង្ឃឹមថា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ នឹងគ្មានការ ផ្ទុះករណីជំងឺកូវីដ១៩ ឡើងវិញនោះទេ។
ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និង ពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឈ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “យើងខិតខំទាំងអស់គ្នាថា ការប្រកួត ស៊ីហ្គាមនៅ២០២៣ នឹងមិនមានអ្វីកើតឡើងនោះទេ ហើយយើងខិតខំទាំងអស់គ្នាដើម្បីកុំឱ្យ ប្រទេសយើងឈានដល់ការបិទខ្ទប់ឡើងវិញ។ ឥឡូវនេះ ជាបញ្ហាជាក់ស្តែងមួយ ដែលយើង រកវិធី ត្រូវសម្រាប់កម្ពុជាយើង ជាក់ស្តែង ពិធីអាពាហ៍ពិពាហ៍យើងបើកដំបូងឱ្យ២០០នាក់ ក្រោយ មក៥០០នាក់។ ប៉ុន្តែក្រោយមកយើងមិនកំណត់ទេ គឺយើងឱ្យតែរកទីតាំងបាន”។
សម្ដេចតេជោបន្ដថា យើងបន្តខិតខំដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩តទៅទៀត ហើយ ឥឡូវយើងបានបើកគ្រប់វិស័យអស់ហើយ ជាមួយនឹងការរៀនរស់នៅជាមួយជំងឺ កូវីដ១៩។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “យើងត្រូវបន្តខិតខំដើម្បីបន្តដំណើរចាក់វ៉ាក់សាំងជូន ប្រជា ពលរដ្ឋយើង ដូសទី១នៅ តែបន្ត សម្រាប់អ្នកមិនទាន់ចាក់ រាប់ទាំងកុមារ ឯដូសជំរុញកំពុងតែ បន្តទាំង មនុស្សចាស់ និងកុមារ”។ សម្ដេចតេជោបានលើកឡើងថា ជាមួយនឹងការបន្ត ដំណើរ ការវ៉ាក់សាំងយើងក៏ត្រូវបន្តការខិតខំជាមួយនឹងការការពារខ្លួនតាមរយៈមនុស្សម្នាក់ៗគ្រួសារនិមួយៗ សហគមន៍និមួយៗត្រូវទទួលខុសត្រូវ ទៅលើបញ្ហា សុវត្ថិភាព ដើម្បីធានាថា ប្រទេស យើងមិនវិលត្រឡប់ថយក្រោយទៅរកការបិទខ្ទប់ឡើងវិញនោះទេ។
សម្ដេចតេជោបានបន្ថែមថា យើងទទួលស្គាល់ការពិតមួយថាកូវីដមិនទាន់ចប់ទេ ក៏ ប៉ុន្តែ យើងមិនអាច បិទប្រទេស ឬបិទអាជីវកម្មយើងដែរ។ ដូច្នេះ ការរៀនរស់នៅជាមួយកូវីដ រស់នៅបែបគន្លងថ្មី ដូចនៅថ្ងៃនេះ ពហុកីឡដ្ឋានថ្មី យើងដាក់បានរហូតដល់៦ម៉ឺននាក់ ប៉ុន្តែ យើងដាក់ឱ្យចូលមិនដល់២ម៉ឺននាក់នោះទេ ដែលនេះជាបញ្ហាថ្មី។ សម្ដេចតេជោបានអះ អាង ថា ស្ថានភាពនៅអាស៊ីអាគ្នេយ៍បញ្ហាជំងឺកូវីដបានធូរស្បើយ និងគ្រប់គ្រងបាន ខណៈពេលជា មួយគ្នានេះ ការប្រកួតកីឡានៅអឺរ៉ុប ដែលធ្លាប់តែមានអ្នកគាំទ្រច្រើន ត្រូវ បានផ្អាកការ ប្រកួត ឬក៏ផ្អាកព្រោះកំពុងផ្ទុះឡើងនូវជំងឺកូវីដ១៩។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានរក ឃើញ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ម្នាក់ទៀត។ ប៉ុន្តែខ្ញុំធ្លាប់ប្រាប់ហើយ សូម កុំស្លន់ស្លោជាមួយនឹងជំងឺនេះ។ អូមីក្រុង មិនទាន់បានសម្លាប់មនុស្សនៅឡើយទេ ក្រៅពី អាល់ហ្វា ដែលតាជាដើម”៕
មតិយោបល់