សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប សហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនសង្ស័យទាំង៥នាក់នោះរួមមានទី១-ឈ្មោះ ឡាយ រចនា ហៅ(ថាកាច) ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ សិស្ស, ទី២-ឈ្មោះ នេត បញ្ញា (អាញ៉ា) ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរសិស្ស មធ្យោបាយដកហូតម៉ូតូ១គ្រឿង ម៉ាកDreamសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ តែ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1H-6366, ទី៣-ឈ្មោះ វាទ លីហួ អាយុ១៦ឆ្នាំ ភេទប្រុស ទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ សិស្ស, ទី៤-ឈ្មោះ ប៉ូលី ដានីញ៉ែល ហៅដា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស និងទី៥-ឈ្មោះ កៅ ច័ន្ទនិត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស មធ្យោបាយ ដកហូតរក្សាទុក ម៉ូតូ០១គ្រឿង ពាក់ស្លាកលេខ សៀមរាប ១Q-4397។
មន្ត្រីនគរបាលដដែលបន្តថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ធ្វើរដ្ឋបាលចំហរ ពេលនោះកម្លាំងយើងឃាត់ខ្លួន ជនសង្ស័យឈ្មោះឡាយ រចនា ហៅថាកាច ដែលជាមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើសអំពើលួចឆក់កាបូប នៅក្នុងងក្រុងសៀមរាប បន្ទាប់មកយើងបាននាំខ្លួន ជនសង្ស័យរូបនេះមកសាកសួរ ក្រោយពីការសាកសួរជនសង្ស័យរូបនេះបានឆ្លើយសារភាពថា កន្លងមក ខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តអំពើលួចឆក់កាបូប នៅក្នុងក្រុងសៀមរាបពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចយើង បានស្រាវជ្រាវនិងខ្លួនបក្សពួករបស់គេចំនួន៤នាក់ទៀត មកសាកសួរក្រោយពីការសាកសួរ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថាពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តអំពើលួចឆក់កាបូបភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនៅក្នុងក្រុងសៀមរាបពិតប្រាកដមែន ៕
មតិយោបល់