ព័ត៌មានជាតិ

តើ​ឆ្នាំ ២០១៣ Google បាន​ធ្វើ​អ្វីខ្លះ​?

​យើង​សង្កេតឃើញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google, Microsoft, Apple, Yahoo និង Facebook ជាដើម តែងតែ​ព្យាយាម​ទិញ​កូន​ក្រុមហ៊ុន​តូច និង​ធ្វើ​ការវិនិយោគ ដើម្បី​ពង្រីក​ទីផ្សារ ក៏ដូចជា​ឥទ្ធិពល​របស់​ខ្លួន​។​

google

​តើ​លោក​អ្នកដឹង​ទេ​ថា ពេញ​មួយឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន Google បាន​ធ្វើ​អ្វីខ្លះ​?

​មករា​៖ ក្រុមហ៊ុន Google បាន​ចំណាយលុយ ២០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ពង្រីក​ថាមពល​បន្ថែម​នៅ​រដ្ឋ​តិច​សាស​។​

​កុម្ភ​៖ ក្រុមហ៊ុន Google បានបង្ហាញ Chromebook Pixel ដែល​ជា​កុំព្យូទ័រ​យូរ​ដៃ​ថ្មី​របស់​ខ្លួន​។​

មេសា​៖ ក្រុមហ៊ុន Google បង្ហាញ​កម្មវិធី Google Now សម្រាប់ iPhone និង iPad​។​

​ឧសភា​៖ ក្រុមហ៊ុន Google បង្ហាញ Google Play Music All Access ដែល​ជា​សេវាកម្ម​មន្ត្រី​ថ្មី​មួយ​សម្រាប់​ឲ្យ​អ្នកប្រើប្រាស់​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រចាំខែ ដែល​មាន​ចម្រៀង​រាប់​លាន​បទ​។ ក្នុង​ខែ​នេះ ក្រុមហ៊ុន Google ក៏​បាន​បង្ហាញ Google+ Photo សម្រាប់​ប្រើ​ជាមួយ Hangouts​។ លើសពី​នេះ​ក្រុមហ៊ុន Google ក៏​ធ្វើការ Update ទៅលើ Inbox របស់ Gmail ផងដែរ​។​

​មិថុនា​៖ ក្រុមហ៊ុន Google បាន​ទិញ​ក្រុមហ៊ុន Waze។

​កក្ដ​ដា​៖ ក្រុមហ៊ុន​ណែនាំ Google Maps ថ្មី ដល់​អ្នក​ប្រើ ព្រមទាំង​បាន Update សម្រាប់​ស្មា​ត​ហ្វូន និង Tablet​។ ជា​ពិសេស​បាន​បង្ហាញ Chromecast ដែល​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ប្រើ​ជា​មួយ​ទូរស័ព្ទ កុំព្យូទ័រ និង Tablet សម្រាប់​ប្រើ​ទៅលើ​ការកម្សាន្ត​ផ្សេងៗ​តាម​អន​ឡា​ញ និង​នៅ​ចុងខែ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ Starbucks សម្រាប់​ផ្ដល់​ជួន​នូវ​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ដែល​ល្បឿន​ដល់​អតិថិជន​របស់ Starbucks គ្រប់​ហាង​ទាំងអស់​នៅ​អាមេរិក​។​

​កញ្ញា​៖ ក្រុមហ៊ុន​ប្រកាស​បង្ហាញថា ចំនួន​អ្នក​ប្រើ Android បាន​កើនឡើង​ដល់ ១​ពាន់​លាន​។៕

មតិយោបល់