នៅក្នុងការប្រកួតប្រដាល់គុនខ្មែរជម្រុះ ៨នាក់ ដើម្បីយក ២នាក់ ពេលនេះបានរកឃើញកីឡាករ ២រូប ចុងក្រោយគឺ អ៊ុំ វណ្ណេត នឹង សៅ វណ្ណា បានឈ្នះដូចគ្នា ឡើងទៅវគ្គវគ្គផ្តាច់ព្រ័ត្រ TV5 Knock Out Series K-Cement ក្នុងសប្តាហ៍ទី១៦ កាលពីថ្ងៃទី៣០ ធ្នូ នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។
មុននឹងបានឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ កីឡាករ អ៊ុំ វណ្ណេត ដែលមកពីក្លិប មរតកយុទ្ធគុនខ្មែរ បានយកឈ្នះ កីឡាកររបស់ក្លិប កងពលតូចទ័ពពិសេស ៩១១ គឹម វាសនា ដោយចៅក្រមទាំង ៥រូប ផ្តល់ពិន្ទុជាឯកច្ឆ័ន្ទ ខណៈដែលកីឡាករមកពីក្លិប តាព្រហ្មមានជ័យ ង៉ែត រដ្ឋា បានបរាជ័យក្រោមថ្វីដៃ សៅ វណ្ណា ដោយពិន្ទុ។
ដូច្នេះហើយ បេក្ខភាពដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រមាន អ៊ុំ វណ្ណេត នឹង សៅ វណ្ណា ហើយអ្នកទាំងពីរត្រូវតទល់គ្នា នាថ្ងៃសៅរ៍សប្តាហ៍ក្រោយ ដើម្បីដណ្តើមទឹកប្រាក់ ៤ ពាន់ដុល្លា ៕
សៅ វណ្ណា
មតិយោបល់