សាលារៀនពុទ្ធសាសនាដែលមាន អាយុកាលចាស់បំផុតនៅលើពិភព លោកដែលព្រះសង្ឃមានភាពល្បីល្បាញ ក្នុងប្រទេសចិនគឺព្រះសង្ឃថាង ចេង ធ្លាប់ទៅសិក្សាកាលពី១៤០០ឆ្នាំមុន ពេលនេះបានបើកដំណើរការឱ្យអ្នកកាន់ ពុទ្ធសាសនាទៅសិក្សាស្រាវជ្រាវពីធម៌ អាថ៌ ។ រដ្ឋាភិបាលឥណ្ឌា និងប្រទេសចំនួន ១៨ទៀតនៅតំបន់អាស៊ីភាគខាងកើត បានយល់ស្របឱ្យបើកដំណើរការបង្ហាត់ បង្រៀនមហាវិទ្យាល័យ Nalanda ចាប់តាំងពីឆ្នាំ២០១៤តទៅ ។
នាយករងសាកលវិទ្យាល័យពុទ្ធ សាសនាខាងលើទទួលបានលិខិតឯកសារ សុំសិក្សានៅឯសាកលវិទ្យាល័យនេះពី សិស្សជាង១ពាន់នាក់នៅ៤០ប្រទេសជុំ វិញពិភពលោក ក្នុងនោះមានប្រទេស អាល្លឺម៉ង់ អាមេរិក អេស្ប៉ាញប៉ុន្ដែ សាលាឯកភាពទទួលយកសិស្សតែ១៥ នាក់ប៉ុណ្ណោះ ។
ការសិក្សាវគ្គដំបូងចាប់ផ្ដើមតាំងពី ថ្ងៃទី១ ខែកញ្ញាមកម្ល៉េះ ប៉ុន្ដែទើបតែ បើកបវេសនកាល នៅពាក់កណ្ដាលខែ កញ្ញា ។ អ្នកគ្រប់គ្រងសាលានឹងដាក់ បញ្ចូលវិញ្ញាសា បច្ចេកវិទ្យា ជីវៈវិទ្យា ចិត្ដវិទ្យា សង្គម និងមានទាំងធីសាស្ដ្រ រម្ងប់ចិត្ដទៀតផង ។ ប្រាក់សម្រាប់ដំណើរការនៃសាលា រៀននេះទទួលបានការជួយជ្រោមជ្រែងពី ប្រទេសជិតខាង ក្នុងនោះចិនផ្ដល់ជំនួយ ១លានដុល្លារ, សិង្ហបុរី៥លានដុល្លារ, អូស្ដ្រាលី៩៣០ពាន់លានដុល្លារ ។ មហាវិទ្យាល័យ Nalanda បង្កើត ឡើងនៅក្នុងសតវត្សរ៍ទី៥ បានក្លាយជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលពុទ្ធសាសនា ធំជាងគេបំផុតនៅលើពិភពលោក ។ អក្សរសីល្ប៍ ទស្សនៈវិទ្យា គណិតវិទ្យា បានសិក្សាយូរជាងគេបំផុតនៅលើពិភព លោក។
និស្សិតដែលមានភាពល្បី ល្បាញបំផុតនៅក្នុងសាលាគឺព្រះសង្ឃ ថាង ចេង មកពីប្រទេសចិនបានសិក្សា នៅទីនោះរយៈពេល១៥ឆ្នាំនៅក្នុង សតវត្សរ៍ទី៧ ។ ព្រះសង្ឃអង្គនោះបាន ក្លាយទៅជាគំរូក្នុងការផលិតខ្សែភាព យន្ដក្នុងរឿង ដំណើរឆ្ពោះទៅទិសខាង លិចឬលោកគ្រូថាង ចេងទៅចម្លង ធម៍ ។ សាកលវិទ្យាល័យខាងលើបានផ្អាក ដំណើរការរយៈពេល៨០០ឆ្នាំកន្លង៕
មតិយោបល់