ព័ត៌មានជាតិ

ពុទ្ធោ! បើយ៉ាងហ្នឹងៗ មិនស្លាប់ទើបចម្លែក!..

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បង្កដោយរថយន្តដឹកដី បើកបុកម៉ូតូកម្មករសំណង់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំក្រាលគ្រួសក្រហម ភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់Post Newsថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកនីសសាន់ ប្រភេទរថយន្តបែនពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP1433 បើកបរពីទិសខាងត្បូងទៅទិសខាងជើងបានឡើងវ៉ា រថយន្តមួយ ទៀតរួច ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GE-6219 បើកបរដោយឈ្មោះ អ៊ែល ស៊ីមន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានឌុបឈ្មោះ យ៉ា យ៊ី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូនបង្កើត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសជាឪពុកស្លាប់យ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកររថយន្តបង្កនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់