ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌដូនពេញ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង ០៩ និង២០នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង០៨០(F1) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ​រំលែកបន្ទុក ដែលមានទីតាំងស្ថិតនៅផ្លូវ២៦៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក៕

មតិយោបល់