ព័ត៌មានជាតិ

ម៉ាស៊ីន​យន្តហោះ TransAsia កើត​មាន​បញ្ហា ក្រោយពេល​ហោះ​បាន​២​នាទី​

​តៃប៉ិ​៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ អាជ្ញាធរ​តៃវ៉ាន់ បាន​ប្រកាស​ឲ្យដឹង​ថា អាស្រ័យ​លើ​ទិន្នន័យ​នៅក្នុង​ប្រអប់​ខ្មៅ បានបញ្ជាក់​ថា ម៉ាស៊ីន​របស់​យន្តហោះ TransAsia
បាន​កើត​មាន​បញ្ហា បន្ទាប់​ពី​ហោះ​ឡើង​បាន​ប្រមាណ​ជា ២​នាទី ទើប​ពី​ឡុត បាន​សម្រេចចិត្ត​ចុះចត​នៅ​ទៅក្នុង​ទន្លេ​។​
​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ សាកសព​ពី​ឡុត​ត្រូវបាន​រកឃើញ និង​ស្រង​ចេញពី​ទឹក ដោយ​លោក​បាន​កាន់​ឧបករណ៍​បញ្ជា​យន្តហោះ​នៅជាប់​នឹង​ដៃ ហើយ​ការធ្លាក់​យន្តហោះ​នេះ មហាជន​បាន​ចាត់ទុក​ពី​ឡុត​ជា​វិរជន ដែល​បាន​សម្រេចចិត្ត​ចុះចត​នៅ​ក្នុង​ទន្លេ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកដំណើរ បើទោះបីជា​អ្នកដំណើរ​បាន​ស្លាប់​រហូតដល់ ៣៥​នាក់​ក្ដី ប៉ុន្តែ​វា​ជា​ការសម្រេចចិត្ត​ដែល​ល្អ​បំផុត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា គួរ​បញ្ជាក់​ផង​ដែរ​ថា នៅលើ​យន្តហោះ​បាន​ផ្ទុក​មនុស្ស ៥៨​នាក់ ដែល​រួមមាន​ទាំង​អ្នកដំណើរ និង​សហ​នាវិក ដោយ​បាន​ធ្លាក់ចុះ​ក្នុង​ទន្លេ Keelung River ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នៅវេលា​ម៉ោង ១០៖៥៦​នាទី​ព្រឹក ថ្ងៃ​ពុធ ដោយ​មកដល់ពេលនេះ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ៣៥​នាក់​៕​
10969309_926864127345914_1092971625_o

10967939_926864124012581_1325177367_n10965240_926864130679247_1667539326_o10962177_926864134012580_1783014862_n

មតិយោបល់