ភ្នំពេញៈ យុវជនម្នាក់បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះខាងលើមានឈ្មោះ ផន ធារ៉ា ហៅដំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ ។
តាមរឿងហេតុបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១ ក្រុមគ្រួសារបានឃើញជនរងគ្រោះឡើងទៅដេកខាងលើផ្ទះរបស់ខ្លួន ហើយដោយបាត់ជនរងគ្រោះយូរពេក ឈ្មោះយ៉ុន ម៉ាក់ (ត្រូវជាម្ដាយ) ក៏បានឡើងទៅលើផ្ទះនៅម៉ោងកើតហេតុខាងលើ ស្រាប់តែបានឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួន ជាមួយខ្សែជ័រពណ៌ខ្មៅ (ខ្សែគោ) ប្រវែងប្រហែល០,៨០ ម៉ែត្រ ទៅនិងរបាធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ។ ឃើញដូច្នេះម្ដាយ បានស្រែកហៅបងប្អូន និងអ្នកជិតខាងឲ្យជួយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ដើម្បីចុះពិនិត្យ។
តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក កម្លាំងប៉ុស្តិ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូពេទ្យ បានធ្វើការពិនិត្យ សាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋានៈ ជនរងគ្រោះស្លាប់ដោយសារអត្តឃាត(ចងក)ពិតប្រាកដមែន។
ក្រោយពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់