ព័ត៌មានជាតិ

អាសូរណាស់! រថយន្តធុនធំរេចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យប្ដីប្រពន្ធ២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែង: កាលពីវេលាម៉ោង ២ និង ៥នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់លេខ កំពង់ចាម 3A 5219 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅខណ:មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1R-7716 បើកបរដោយឈ្មោះ កាក់ គា ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង រួមដំណើរដោយឈ្មោះ អ៊ាន សម្ផស្ស ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ បណ្ដាលឲ្យស្លាប់ទាំង២នាក់។

មូលហេតុ៖ រថយន្តរេចង្កូតចូលស្តាំដៃ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីស្រាវជ្រាវរកតៃកុងរថយន្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់