ព័ត៌មានជាតិ

ពុទ្ធោ! បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនម្នាក់ ឆក់ខ្សែភ្លើងស្លាប់

ស្វាយរៀងៈ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង១៥នាទីរសៀល មានករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅត្រង់ចំណុចខាងលិចសាលាវិទ្យាល័យហ៊ុនសែនកំពង់រោទ៏ ភូមិរោទ៏ ឃុំញរ ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ឈន ឆាយ អាយុ២៥ឆ្នាំ ភេទប្រុស​ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ស្នាក់នៅភូមិត្រពាំងស្គាន់ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ មុនពេលកើតហេតុ ជនរងគ្រោះបានឡើងបង្គោលភ្លើងអូសខ្សែកាបរបស់ក្រុមហ៊ុនមិត្តហ្វូន បណ្តលឲ្យប៉ះខ្សែភ្លើងឆក់ស្លាប់ ដោយជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលជំនាញស្រុកបានចុះមក​ដល់កន្លែងកើតហេតុ ដែលខាងជំនាញអគ្គិសនីបានដាក់សពចុះពីលើបង្គោលភ្លើង រួចក៏នាំយកសពទៅស្រុកកំណើត ប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់