ព័ត៌មានជាតិ

ក្រឡាប់រថយន្ត មួយគ្រួសាររបួសជាច្រើននាក់ !..

ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់របួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧អា ភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5657 បើកបរមិនប្រយត្ន័ក៏បណ្តាលឲ្យក្រឡាប់ខ្លួនឯងតែម្តង រហូតបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ និង៤នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែករថយន្តខាងលើ ដោយសារតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ពេលនេះសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារវិញហើយ៕

មតិយោបល់