ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានសមត្ថកិច្ចបានដេញឃាត់ខ្លួនយុវជនមួយក្រុម យកមកធ្វើការសាកសួរ ព្រោះសង្ស័យថាបានធ្វើសកម្មភាពឆក់តាមទីសាធារណៈ និងមានការតដៃគ្នាជាមួយសមត្ថកិច្ចផងដែរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ក្រោយពីសាកសួររួចមក ទើបដឹងថា ជារឿងយល់ច្រឡំ ព្រោះដំបូងឡើយគឺផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ រួចក៏ផ្អើលដល់សមត្ថកិច្ចនឹកស្មានថាជាករណីចោរឆក់ ទើបដេញឃាត់ខ្លួនយកមកសាកសួរតែម្តង៕
https://youtu.be/2DXifMtXJTc
មតិយោបល់