ព័ត៌មានកីឡា

Pogba និងព្យាយាមលួងលោម Dybala ឲ្យផ្លាស់មក Man Utd

ក្រុមបីសាចក្រហម Manchester United នៅតែមានក្តី​សង្ឃឹមក្នុងការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បើទោះបីជាក្រុសេះបង្កង់ Juventus បានបដិសេធ មិនព្រមលក់កីឡាកររូបនេះក៍ដោយ។

នេះបើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United នឹងមិនរួញរា​ក្នុងការតាមប្រមាញ់យក Paulo Dybala ពីក្រុម Juventus ឡើយ។ ក្នុងនោះដែរ Man Utd បានរំពឹងទៅលើខ្សែបម្រើស្បែកខ្មៅ Paul Pogba ដែលជាអតីតមិត្តរួមក្រុមរបស់ Dybala កាលពីនៅ Juventus នោះ ឲ្យលួងលោម និងធ្វើយ៉ាងណាឲ្យ Dybala យល់ព្រមផ្លាស់មកកាន់ Man Utd ។

យ៉ាងណាវិញនោះ សម្រាប់ Pogba បានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើជាអ្នកបញ្ចុះបញ្ចូល ព្រោះថា តារាស្បែកខ្មៅរូបនេះ ក៍មានបំណងចង់ឲ្យ Paulo Dybala ផ្លាស់មកលេងនៅ Man Utd ផងដែរ។ តាមរយ:ទំនាក់ទំនង រវាង Pogba និង Dybala ប្រហែលជាអាចធ្វើឲ្យមានការផ្លាស់ប្តូរកើតឡើងជាក់ជាមិន​ខាន។ ម្យ៉ាងវិញទៀតនោះ ការផ្តល់តម្លៃខ្លួនខ្ពស់ បន្ថែមនឹង​ Mkhitaryan មួយរូបទៀតនោះ អាចជាការដោះដូរយ៉ាងប្រសើរសម្រាប់ Juventus បើទោះបីជាក្លិបជើងឯក អ៊ីតាលីមួយនេះចេញមុខបដិសេធ កាលពីពេលថ្មីៗនេះក្តី។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុម​បីសាចក្រហម Manchester United អាចទិញយក Paulo Dybala បានឬយ៉ាងណា? បន្ទាប់ពី Paul Pogba ចេញមុខជាអ្នកបញ្ចុះបញ្ចូលទៅហើយនោះ។

មតិយោបល់