ព័ត៌មានជាតិ

ខ្លាំងជួបខ្លាំង! ម្ខាងដេកពេទ្យ ម្ខាងចូលប៉ុស្តិ៍..

ពោធិ៍សាត់: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីបានវាយនឹងដំបងនិងកាប់ទៅលើបុរសម្នាក់ បង្កឲ្យរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទីយប់ នៅម្តុំផ្លូវរថភ្លើង​ ភូមិដើមច្រេស ស្រុកបាកាន ខេ្តតពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ នី កោន ភេទប្រុស អាយុ២២ឆ្នាំ និងជនសង្ស័យមានឈ្មោះ ប្រាក់ គឹមលី ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

មុនពេលកើតហេតុ ក្រុមក្មេងទំនើងនិងជនសង្ស័យបានដេញវាយគ្នា នៅម្តុំផ្លួវរថភ្លើង លុះមកដល់ផ្ទះរបស់ឈ្មោះ បា្រក់ សឿម ហៅវ៉ិត ភេទប្រុស អាយុ៤៤ឆ្នាំ ខណ:នោះស្រាប់តែជនរងគ្រោះបានរត់ចុះមកពីលើផ្ទះ ក៏ត្រូវបានជនសង្ស័យវាយ១ដំបងនិងកាប់ចំកែងដៃ បណ្តាលឲ្យរបួសធ្ងន់ធ្ងរតែម្តង រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនាំមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់