ព័ត៌មានជាតិ

លោកតាវ័យប្រហែល ៩៦ឆ្នាំជិះកង់ទៅទិញនំប៉័ងហូប ជួបគ្រោះអកុសលត្រូវ ម៉ូតូបុកស្លាប់មួយរំពេច

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងកង់ បណ្ដាលឲ្យលោកតាអាយុប្រហែល ៩០ឆ្នាំជាងម្នាក់ស្លាប់មួយរំពេច ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុ៖ លោកតាជិះកង់ទៅទិញនំហូប ប៉ុន្តែអកុសលមិនដល់កន្លែងទិញនំប៉័ងផង ស្រាប់ម៉ូតូបុកបណ្ដាលឲ្យគាត់ស្លាប់មួយរំពេចតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់