ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់Post Newsថា ជនសង្ស័យជាឃាតក ដែលសម្លាប់ប្រពន្ធខ្លួនឯង កាលពីជាងកន្លះខែមុន ពេលនេះត្រូវបានសមត្ថកិច្ចចាប់បានហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅឯក្រុងព្រះសីហនុ។
គួរបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានជនសង្ស័យជាប្តី បានធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួនឯង ឈ្មោះ ព្រីម បុផា អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ QMI មានស្រុកកំណើតភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅចំណុចផ្ទះជួល ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចជនល្មើស បានទៅសម្ងំលាក់ខ្លួននៅឯក្រុងព្រះសីហនុ ទើបនៅថ្ងៃនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក យឹម សារ៉ាន់ផ្ទាល់ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យតែម្តង៕
មតិយោបល់