ព័ត៌មានជាតិ

ម្ដាយរន្ធត់ចិត្តណាស់! រថយន្តបុកក្មេងសិស្សសាលាអាយុ ៦ ឆ្នាំស្លាប់មួយរំពេច

បន្ទាយមានជ័យ: នៅវេលាម៉ោង១១និង ០៥នាទីព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកសិស្សចេញពីរៀន បណ្តាលឲ្យស្លាប់ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាអូរដង្កោ ភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ី ស៊ីន អាយុ ០៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A 0842 អ្នកបើកបរមិនស្គាល់ ឈ្មោះ (គេចខ្លួនបាត់) ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវរលំ ក្នុងល្បឿនលឿន។ មកដល់ចំណុចជាន់ហ្វ្រាំង មិនជាប់ក៏បុកកិនចំពីក្រោយក្មេងប្រុសម្នាក់ ដែលចេញពីសាលារៀន ដើរឆ្លងផ្លូវផុតដល់ចិញ្ចើមផ្លូវពីកើតទៅលិច បណ្តាលឲ្យស្លាប់តែម្ដង ។

មូលហេតុ៖ រថយន្តបើកលឿន។

ក្រោយកើតហេតុវត្ថុតាងរថយន្ត ត្រូវបានយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់