ពោធិ៍សាត់ៈ លោកអធិការរងស្រុកកណ្តៀង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆេង សុខឃី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការ តូចចិត្តនឹងការស្តីបន្ទោសរបស់ឪពុកម្តាយ ទើបយកអាវរុំនឹងខ្សែនីឡុង ចងភ្ជាប់នឹងមែកស្វាយ បែរមកទិសខាងលិច ដែលស្ថិតនៅក្នុងបរិវេណវត្តពោធិ៍សុវណ្ណរង្សី ស្លាប់តែម្តង៕
មតិយោបល់