ព័ត៌មានកីឡា

Alexis Sanchez មិនចាកចេញពី Premier League ខណៈ Man City និង Chelsea តាមប្រមាញ់

ខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុម កាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez ទំនងជាមិនចាកចេញ ពីក្រប​ខ័ណ្ឌកំពូលអង់គ្លេស Premier League ឡើយ បើទោះបី​ជាក្រុម Paris Saint German ចង់បានកីឡាកររូបនេះ យ៉ាងខ្លាំងក៍ដោយ។

នេះបើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា​ ខ្សែប្រយុទ្ធឈីលី Alexis Sanchez ថ្វីដ្បិតតែចាកចេញពី​ក្រុមកាំភ្លើងធំ Arsenal ក្នុងទីផ្សារដោះដូរកីឡាកររដូវរំហើយនេះក៍ដោយ តែកីឡាកររូបនេះ មិនមានបំណងចង់ចាកចេញ ពី Premier League ឡើយ។ ជាក់ស្តែងណាស់ Alexis Sanchez កំពុងតែត្រូវបានក្លិបធំៗដល់ទី២ នៅអង់គ្លេសចង់បានកីឡាកររូបនេះ ក្នុងនោះដែរមាន Manchester City ដែលតាមប្រមាញ់តាំងពីរដូវក្តៅ​កន្លង​មក និងក្រុមតោខៀវ Chelsea ដែលកំពុងត្រូវការខ្សែប្រយុទ្ធ ដៃគូជាមួយនឹង Alvaro Morata ។

តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ថ្វីបើកន្លងមក Alexis Sanchez ត្រូវបានគេទម្លាយថា នឹងចាកចេញពី Arsenal ទៅកាន់ Paris Saint Germain ក៍ដោយ តែចុងក្រោយនេះ Sanchez ហាក់ដូចជាមិនចង់ចាកចេញពី Premier League ដោយសាររូបគេបានសម្លឹងឃើញ ក្លិបធំៗ២ គឺ Man City និង Chelsea វិញ។ យ៉ាងណាវិញ Sanchez ទំនងជា​មកចូលរួមជាមួយនឹង Chelsea ច្រើនជាង Man City ព្រោះថា នៅ Chelsea ខ្សែប្រយុទ្ធដាច់មានតែ២រូបប៉ុណ្ណោះ គឺ Alvaro Morata និង Micky Batzuayi ខណ: Micky អាចនឹងចាកចេញពី Chelsea ជាហេតុនាំមកនូវផលវិជ្ជ​មានប្រសិនបើ Sanchez មកកាន់ Chelsea ។

ចំណែកឯក្រុម Man City វិញ សម្បូរខ្សែប្រយុទ្ធល្អៗណាស់ ដែលមិនអាចជាទ្រនុំល្អ សម្រាប់ Sanchez ឡើយ ថ្វីបើ Gabriel Jesus រងរបួស តែនៅមាន Sergio Aguero និង កីឡាករមួយចំនួនទៀត ដែលអាចធ្វើឲ្យ Sanchez អង្គុយកៅអីបម្រុងច្រើនជាង ១១នាក់ដំបូង។ ហេតុនេះហើយ Alexis Sanchez ច្បាស់ណាស់នឹងចាកចេញពី Arsenal ស្រវ៉ាក្លិបថ្មី ដែលមិនមែនជា Paris Saint Germain ឡើយ គឺក្លិបនៅ Premier League ទៅវិញទេ។

មតិយោបល់