ព័ត៌មានជាតិ

ប្រាក់ចំណេញ LG នៅ​ត្រីមាស​ទី​៤ កើនឡើង​

LG Electronics ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​លំដាប់​លេខ​៣​របស់​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​នេះ​បានឲ្យដឹងថា ប្រាក់ចំណេញ​ប្រតិបត្តិការ​ត្រីមាស​ទី​៤ ឆ្នាំ ២០១៣ បាន​កើនឡើង​ដោយសារ​តែ​ការកើនឡើង​នៃ​ការលក់​ស្មា​ត​ហ្វូន និង​ទូរទស្សន៍​។​
​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា ប្រាក់ចំណេញ​ប្រតិបត្តិការ​ត្រីមាស​ទី​៣ បាន​កើនឡើង ៩,៣​ភាគរយ មាន​ទឹកប្រាក់​ប្រមាណ ២២០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ ២០១២ កើនឡើង​ទ្វេដង​។​

​ប្រាក់ចំណូល​បាន​កើនឡើង ៧,៤​ភាគរយ មាន​ចំនួន ១៤,៩២​ពាន់​ពាន់​លាន​វ៉ុន ប៉ុន្តែ​ក្រុមហ៊ុន​បាន​ខាត់​បង់​សុទ្ធ​ចំនួន ៦៣,៤៥​ពាន់​លាន​វ៉ុន​។​
​ក្រុមហ៊ុន​បានឲ្យដឹងថា ការលក់​ស្មា​ត​ហ្វូននៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន ១៣,២​លាន​គ្រឿង នៅក្នុង​ត្រីមាស​ទី​៤ ដែល​ជា​ត្រីមាស​លក់បាន​ច្រើនជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ ហើយ​បើ​តាម​ការបញ្ជាក់​ស្មា​ត​ហ្វូន​ដែល​លក់​ដាច់​ជាងគេ​គឺ G2 និង Nexus 5
​។​
​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ពេញ​មួយឆ្នាំ​ចំនួន ១,២៨​ពាន់​ពាន់​លាន​វ៉ុន ខណៈ​ដែល​ប្រាក់ចំណូល​មាន​ចំនួន ៥៨,១៤​ពាន់​ពាន់​លាន​វ៉ុន​៕​
lg--621x414

មតិយោបល់