ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ លក់រាយ សូមមេត្តាជ្រាបថា៖ ក្រុមហ៊ុន GROUPE LACTALiS បានប្រកាសព័ត៌មានជាថ្មីទៀតស្តីពី «ការប្រមូលត្រឡប់មកវិញទាំងអស់នូវផលិតផលម្សៅទឹកដោះគោ សម្រាប់ទារក និងកុមារតូចៗ និងផលិតផលចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ Carom» ។
ក្រុមហ៊ុនបាន និងកំពុងបន្តការប្រមូលត្រឡប់មកវិញនូវផលិតផលដែលមានបញ្ហាពិទីផ្សារប្រទេសបារាំង និងបណ្តាប្រទេសនានាដែលក្រុមហ៊ុនបានចែកចាយ។
ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតជូនដំណឹងទាំងស្រុងដូចខាងក្រោម៖
មតិយោបល់